អំពីយើង

កម្មវិធីការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសប្បនិម្មិត ( AI Ready ASEAN ) គឺជាគំនិតផ្តួចផ្តើមពង្រឹងអំណាចឌីជីថលដ៏លេចធ្លោរបស់មូលនិធិអាស៊ាន ដែលដំណើរការចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ និងទទួលមូលនិធិគាំទ្រចំនួន ៥ លានដុល្លារពីក្រុមហ៊ុន Google.org។ កម្មវិធីនេះ មានគោលបំណងកសាងប្រជាជាតិអាស៊ានដែលត្រៀមរួចជាស្រេចសម្រាប់ពេលអនាគតដោយការពង្រឹងចំណេះដឹងផ្នែក AI និងការយល់ដឹងអំពីក្រមសីលធម៌តាមរយៈវិធីសាស្រ្តចម្រុះគ្របដណ្តប់លើការស្រាវជ្រាវ ការបង្កើតគោលនយោបាយ ការបណ្តុះបណ្តាលបែបបរិយាបន្ន និងយុទ្ធនាការការយល់ដឹងពី AI ក្នុងតំបន់។ ដោយមានគោលដៅជំរុញទឹកចិត្តមនុស្ស ៥.៥ លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍ឱ្យស្វែងយល់អំពី AI គំនិតផ្តួចផ្តើមនេះនឹងបណ្តុះបណ្តាលអ្នកសម្របសម្រួលចំនួន ២,០០០ នាក់ ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលអក្ខរកម្ម AI ដែលធ្វើមូលដ្ឋានីយកម្មស៊ីជម្រៅដល់យុវជន ឪពុកម្ដាយ និងអ្នកអប់រំសរុប ៨០០,០០០ នាក់ ជាពិសេស​នៅក្នុង​សហគមន៍​​ងាយរងគ្រោះ​នៅ​ទូទាំង​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​ ១០ ប្រទេស។

ការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសប្បនិម្មិត ( AI Ready ASEAN ) សហការ​ជាមួយ​ដៃគូ​មកពី​ប្រទេស​អាស៊ាន​ទាំង​១០ ដោយ​រួម​ចំណែក​ទស្សនវិស័យ និង​ជំនាញ​ចម្រុះ​ដល់​កម្មវិធី។

Brunei Darussalam

Cambodia

Indonesia

Lao PDR

Malaysia

Myanmar

The Phillippines

Singapore

Thailand

Viet Nam

Hi! I'm your AI study assistant

How can I support your learning today?

តើអ្នកចង់សួរអំពីអ្វី?

សួស្ដី! តើមានអ្វីចង់ឱ្យពួកយើងជួយដែរ ឬទេ?
អ្នកត្រូវតែចូលគណនីដើម្បីប្រើប្រាស់មុខងារនេះ
ចូលប្រើនៅទីនេះ
Powered by SEA-LION