ស្វែងរកជំនួយ

01 តើអ្វីជាកម្មវិធី ការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសប្បនិម្មិត (AI Ready ASEAN)?

កម្មវិធីការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសប្បនិម្មិត (AI Ready ASEAN) គឺជាគំនិតផ្តួចផ្តើមមួយក្នុងតំបន់ដោយមូលនិធិអាស៊ាន ដែលគាំទ្រដោយក្រុមហ៊ុន Google.org និងគោលបំណងកសាងអក្ខរកម្ម AI នៅទូទាំងតំបន់អាស៊ាន។ គាំទ្រដោយជំនួយឥតសំណងចំនួន ៥ លានដុល្លារអាមេរិក កម្មវិធីដែលមានរយៈពេល ២.៥ឆ្នាំនេះ នឹងផ្ដល់ជំនាញ AI សំខាន់ៗដល់អ្នកទទួលផងចំនួន ៥.៥ លាននាក់ រាប់បញ្ចូលទាំង យុវជន អ្នកអប់រំ និងឪពុកម្ដាយ មកពីប្រទេសសមាជិកអាស៊ានទាំង១០។ កម្មវិធីនេះផ្តល់សិទ្ធអំណាចដល់អ្នកចូលរួមក្នុងការរុករកក្នុងយុគសម័យឌីជីថល និងទទួលយក AI ប្រកបដោយទំនួលខុសត្រូវ និងសីលធម៌។ 

ស្វែងយល់បន្ថែមអំពី AI Ready ASEAN Programme នៅទីនេះ.

02 តើសកម្មភាពសំខាន់ៗរបស់កម្មវិធី AI Ready ASEAN មានអ្វីខ្លះ?

កម្មវិធីនេះផ្តោតលើសកម្មភាពស្នូលចំនួនប្រាំ៖

  • -កាបណ្តុះបណ្តាលគ្រូបង្គោល
  • ការបណ្តុះបណ្តាល AI ស៊ីជម្រៅ
  • យុទ្ធនាការក្នុងការផ្សព្វផ្សាយក្នុងតំបន់
  • សន្និបាតថ្នាក់ជាតិ និងថ្នាក់តំបន់
  • ការស្រាវជ្រាវអំពី AI ក្នុងតំបន់អាស៊ាន

01 ហេតុអ្វីបានជា កម្មវិធី AI Ready ASEAN បង្កើតថ្នាក់រៀន AI អាស៊ាន?

ដើម្បីគាំទ្រដល់បេសកកម្មរបស់កម្មវិធីក្នុងការលើកកម្ពស់ការប្រើប្រាស់ AI ប្រកបដោយការទទួលខុសត្រូវក្នុងចំណោមយុវជន អ្នកអប់រំ និងឪពុកម្ដាយ មូលនិធិអាស៊ានបានបើកដំណើរការ ថ្នាក់រៀន AI Class ASEAN) ដែលជាថ្នាលសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចដែលត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យអក្ខរកម្ម AI កាន់តែងាយស្រួលចូលប្រើប្រាស់ និងមាននិរន្តរភាព។ វាផ្តល់សិទ្ធិអំណាចដល់ពលរដ្ឋអាស៊ានជាមួយនឹងចំណេះដឹង និងជំនាញត្រូវការដើម្បីរីកចម្រើននៅក្នុងពិភពលោកជំរុញដោយ AI កាន់តែខ្លាំងឡើង។

02 តើនរណាខ្លះអាចរៀនតាមរយៈថ្នាក់រៀន AI Class ASEAN?

ថ្នាក់រៀន AI Class ASEAN គឺមិនគិតថ្លៃ និងបើកសម្រាប់យុវជន អ្នកអប់រំ និងឪពុកម្ដាយក្នុងតំបន់ ដោយមិនគិតពីប្រវត្តិ ឬបទពិសោធន៍នោះទេ។

03 តើខ្ញុំនឹងទទួលបានអ្វីខ្លះពី ថ្នាក់រៀន AI អាស៊ាន?

ថ្នាក់រៀន AI Class ASEAN  ផ្តល់នូវវគ្គសិក្សា និងម៉ូឌុលជាច្រើនលើអក្ខរកម្ម AI និងប្រធានបទពាក់ព័ន្ធ រៀបតាមក្រុមអ្នកសិក្សានីមួយៗ — យុវជន អ្នកអប់រំ និងឪពុកម្ដាយ។ ក្នុងជំពូកនីមួយៗ អ្នកនឹងឆ្លងកាត់ឯកសារសិក្សា(ដូចជាបទបង្ហាញ និងវីដេអូ) បំពេញការវាយតម្លៃខ្លី និងទទួលបានស្លាកបញ្ជាក់ (Badge)។ នៅពេលប្រមូលបានស្លាកបញ្ជាក់ទាំងអស់ អ្នកអាចទាញយកវិញ្ញាបនបត្របញ្ចប់វគ្គបាន។

អ្នកនឹងទទួលបានសិទ្ធិចូលប្រើ Smart Connect Hub ផងដែរ ដែលអ្នកកអាច៖

  • ទទួលបានជំនួយភ្លាមៗពី Chatbot ដំណើរការដោយ AI។
  • ចូលរួមក្នុងការពិភាក្សារស់រវើកនៅលើវេទិកាសហគមន៍។
  • រីករាយជាមួយការគាំទ្រពហុភាសាពេញលេញ ដែលធ្វើឱ្យការរៀនកាន់តែងាយស្រួលជាមួយភាសាអ្នកពេញចិត្ត។

04 តើ​ខ្ញុំចាំបាច់​ត្រូវ​មានចំណោះដឹង​មូលដ្ឋាន​ខាង​បច្ចេក​វិទ្យា​ដើម្បី​រៀនថ្នាក់រៀន​ AI Class ASEAN ដែរឬទេ?

មិនចាំបាច់ទាល់តែសោះ! ថ្នាក់រៀន AI Class ASEAN ត្រូវបានបង្កើតឡើងសម្រាប់មនុស្សគ្រប់គ្នា ដោយមិនគិតពីចំណេះដឹងមូលដ្ឋានរបស់អ្នកទេ។ មិនចាំបាច់មានចំណេះដឹងផ្នែក AI ឬបច្ចេកវិទ្យាពីមុនទេ គ្រាន់តែអ្នកចង់ចេះចង់ដឹង ចង់ឃើញ និងមានឆន្ទៈក្នុងការរៀន!

05 ខ្ញុំ​មិន​ចេះ​ភាសា​អង់គ្លេស​ទេ។ តើខ្ញុំនៅតែអាចរៀនថ្នាក់រៀន​ AI Class ASEAN បានដែរ ឬទេ?

ប្រាកដណាស់! ថ្នាក់រៀន AI Class ASEAN គឺជាថ្នាលបែបបរិយាបន្នជាមួយនឹងមាតិកាជាភាសាជាតិនៃរដ្ឋសមាជិកអាស៊ានទាំង ១០។

06 តើខ្ញុំអាចសួរសំណួរ ឬចូលរួមការពិភាក្សាជាមួយអ្នកសិក្សាផ្សេងទៀតនៅកន្លែងណា?

អ្នកអាចចូលទៅកាន់វេទិកាពិភាក្សា Smart Connect Hub។ វា​ជា​កន្លែងល្អបំផុត​ក្នុង​ការ​សួរ​សំណួរ ចែក​រំលែក​ការ​យល់​ដឹង និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​សិក្សា​នៅ​ទូទាំង​តំបន់។

តើអ្នកចង់សួរអំពីអ្វី?

សួស្ដី! តើមានអ្វីចង់ឱ្យពួកយើងជួយដែរ ឬទេ?
You need to login to use this feature
Login Here
Powered by SEA-LION